About CMUH

News and Award

:::
2021/10/6

គំនិតថ្មីបន្ទាប់ពីការវះកាត់មហារីកសុដន់ ការវះកាត់ពង្រីកដើមទ្រូងដោយអង់ដូស្កុពី

Huang Zongjun

ផ្នែកវះកាត់កែសម្ផស្ស

កញ្ញា ឆេង អាយុ ៤០ ឆ្នាំ បានស្ទាបសុដន់របស់ខ្លួនដឹងថាមានដុះដុំសាច់ពេលកំពុងងូតទឹក ហើយធ្វើរោគវិនិច្ឆ័យថាមាន​ជំងឺ​មហារីកសុដន់។ នាងត្រូវបានបញ្ជូនទៅសាខាមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន និងវាយតម្លៃដោយគ្រូពេទ្យវះកាត់សុដន់ ហើយសម្រេចរៀបចំការវះកាត់កែសុដន់។ ក្នុងពេលជាមួយគ្នានេះដែរនាងនឹងពិគ្រោះជាមួយ Huang Zongjun វេជ្ជ​​បណ្ឌិតជំនាញ​វះកាត់កែសម្ឆស្ស ដើម្បីធ្វើការវាយតម្លៃឡើងវិញ។ ការវះកាត់ដោយអង់ដូស្កុពីនឹងធ្វើឲ្យសុដន់ដូចធម្មជាតិ និងមានទំនុកចិត្តចំពោះខ្លួនឡើងវិញ។

កញ្ញា ឆេង បាននិយាយថា នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថានាងកើតមានជំងឺមហារីកសុដន់ ប៉ុន្តែភ្លាមៗនោះ​ខំតាំ​ង​​ស្មារតីទទួលការព្យាបាល និងធ្វើការវះកាត់កែសុដន់ឡើងវិញដោយប្រើអេកូស្កុពី ហើយបច្ចុប្បន្ននាងមានសុខភាពល្អ ប្រហែល​មួយខែបន្ទាប់ពីការវះកាត់។ កញ្ញា ឆេង បាននិយាយទៀតថានាងពិតជាមានសំណាងណាស់ដែលខ្លួនដឹងថាជំងឺនេះ និងទទួលការ​ព្យាបាលទាន់ពេលវេលា ហើយអ្វីដែលសំខាន់បំផុតនោះគឺរក្សាអារម្មណ៍វិជ្ជមាន និងសុទិដ្ឋិនិយម ហើយប្រឈមមុខ​ការពិត​ដោយ​សេច​ក្តី​ក្លាហាន។ វេជ្ជបណ្ឌិត Huang Zongjun បានពន្យល់ថាប្រសិនបើអ្នកជំងឺមានរាងកាយកម្រិតមធ្យម មិនមានបញ្ហាដូចជាធាត់លើស​ទម្ងន់ ស្បែកយារធ្លាក់ ឬសុដន់យារធ្លាក់ខ្លាំង ដែលស័ក្តិសមសម្រាប់ការវះកាត់ពង្រីកសុដនដោយអង់ដូស្កុពី។ បន្ទាប់​ពីការ​ពិភាក្សា​យ៉ាង​លម្អិតអំពីលទ្ធផលវះកាត់ដែលអាចសម្រេចបានមុនពេលវះកាត់ យើងបានជ្រើសរើសកំណត់ទំហំសុដន់។ បច្ចុប្បន្ននេះ ការជា​សះ​ស្បើយមានកម្រិតខ្ពស់ក្រោយវះកាត់។ ដោយសារតែមហារីកសុដន់ ត្រូវធ្វើសុដន់ឡើងវិញតាមបែបធម្មជាតិ ជំងឺធ្លាក់​ទឹកចិត្ត​របស់​អ្នកជំងឺមុនពេលព្យាបាលត្រូវបានដោះស្រាយភ្លាម។

វេជ្ជបណ្ឌិត Huang Zongjun បានចង្អុលបង្ហាញថា បន្ទាប់ពីវះកាត់សុដន់រួច វិធីសាស្រ្តនៃការធ្វើសុដន់ឡើងវិញ ជាទូទៅ​បែង​ចែក​ទៅ​ជា​ការផ្សាំ (សុដន់សិប្បនិម្មិត) ឬជាលិកាស្វ័យប្រវត្តិ។ មនុស្សប្រើសុដន់សិប្បនិម្មិតជាជម្រើសនៃការធ្វើឡើងវិញ។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា អ្នកជំងឺមានផលវិបាកកម្រិតទាបក្រោយវះកាត់ និងទទួលលទ្ធផលគួរជាទីពេញ​ចិត្ត​ក្រោយ​ការវះកាត់  ដែលជាមូលហេតុសំខាន់មួយ​គឺការវិវត្តនិងវឌ្ឍភាពនៃបច្ចេកវិជ្ជាវះកាត់ដោយ​អង់ដូស្កុពី។ ការវះកាត់ធ្វើមហារីក​សុដន់ថ្មីនាពេលបច្ចុប្បន្នគឺមិនដូចមុនទេ មិនត្រឹមពង្រីកសាច់ដុំសុដន់ ថែមទាំងធ្វើឲ្យបែបធម្មជាតិទៀតផង​។ ជាមួយនឹងការធ្វើឱ្យ​ប្រសើរ​ឡើងនូវស្មារតីទឹកចិត្តរបស់អ្នកជំងឺ អ្នកជំងឺកាន់តែច្រើនត្រូវការកែកុនស្តារសុដន់ឡើងវិញដែលអាចធ្វើឡើងបែបធម្មជាតិ អាច​ញ័រ និងទន់ហើយអាចស្លៀកអាវទ្រនាប់បាន។ ដើម្បីសម្រេចគោលដៅនេះ ការវះកាត់ដែលមានគុណភាពខ្ពស់ត្រូវតែប្រើអង់ដូស្កុពី ដើម្បី​មានឱកាសសម្រេចបានការបង្កើតជាលិកាទន់ល្អឡើងវិញ។

វេជ្ជបណ្ឌិត Huang Zongjun រម្លឹកថា ទោះបីជាការវះកាត់កែកុនមហារីកសុដន់ដោយប្រើអង់ដូស្កុពីមានការជាសះស្បើយ​លឿន​ក៏​ដោយ ប៉ុន្តែត្រូវការដាក់បំពង់ និងថែទាំមុខរបួសក្រោយពេលវះកាត់ មិនអាចងូតទឹក ឬប៉ះទឹករយៈពេល ២-៣ សប្តាហ៍ ចៀស​វាង​ហូបអាហារហឹរ និងប្រៃ ព្យាយាមចៀសវាងលំហាត់ប្រាណខ្លាំងៗដោយប្រើអវយវៈខាងលើដែលរងផលប៉ះពាល់  ហើយចៀសវាង​ការ​ដេកផ្កាប់មុខ។ រូបរាងដែលកែកុនថ្មីនឹងមានរយៈពេលនៃការជាសះស្បើយឡើងវិញតាមបែបធម្មជាតិ។ យើងណែនាំ​អ្នកជំងឺគួរតែ​ទៅពិគ្រោះយោបល់យ៉ាងលម្អិតជាមួយគ្រូពេទ្យវះកាត់កែសម្ផស្សមុនពេលធ្វើវះកាត់ ទើបអាចជួយអ្នកជំងឺទទួល​បានរូបរាង​សុដន់​កែកុនថ្មី​ដែលសមស្របបំផុត។

បច្ចុប្បន្នជំងឺមហារីកសុដន់គឺជាជំងឺមហារីកទូទៅបំផុតក្នុងចំណោមស្ត្រីនៅតៃវ៉ាន់។ ជាមួយនឹងការពិនិត្យដំបូងប្រសិនបើអ្នកជំងឺ​អាច​ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង ឬការព្យាបាលដោយថ្នាំគីមី និងការព្យាបាលដោយកាំរស្មី អត្រា​រស់រានមានជីវិត និងជាសះស្បើយមានកម្រិតខ្ពស់។ ដោយសារតែហេតុផលនេះ អ្នកជំងឺមហារីកសុដន់វ័យក្មេងកាន់តែច្រើនឡើងៗ សង្ឃឹមថា ក្រៅពីការព្យាបាលជំងឺមហារីក  ពួកគេក៏សង្ឃឹមថាពួកគេអាចធ្វើការវះកាត់កែកុនសុដន់ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​សម្ពាធ​ផ្លូវចិត្តផងដែរ។ វេជ្ជបណ្ឌិត Huang Zongjun បានជំរុញឱ្យស្រ្តីដែលមានសិទ្ធិទទួលបានឧបត្ថម្ភធន​ពីរដ្ឋាភិបាល​ប្រើប្រាក់នេះ ដើម្បីបង់ថ្លៃការថតកាំរស្មីអ៊ិចពិនិត្យសុដនជារៀងរាល់ ២ ឆ្នាំម្តង ដើម្បីអាចរកឱ្យឃើញជំងឺនេះទាន់ពេលវេលា និងកាត់​បន្ថយ​អត្រា​ស្លាប់។

Related Articles

Stay connected with CMUH
How to get to CMUH the map of hospital